Lyrics

ជាតិនេះមានកម្ម ប្រចាំជាប់ក្នុងចិន្ដា ជួបប្ដីឫស្យាសាវា លេងល្បែងស្រាស្រី ពេលណាដល់ផ្ទះ ធ្វើឫកហី ទោះយប់ ទោះថ្ងៃ ទោះសំដី មិនយល់ចិត្តស្រី ខ្វះក្ដីថ្នាក់ថ្នមស្នេហ៍ ពេលចង់រួមរស់រួមរឹត ទាំងចិត្តរុញច្រាន លុះដល់ពេលបានសុខសាន្ត បោះបង់មាសមេ ប្រណីច្រើនណាស់ មិនគិតគ្នេរ ដល់រូបស្រីដើរ ត្រូវភ្លើងស្នេហ៍ ដុតរោលគ្មានល្ហែ ងាករេឥតស្រាកស្រាន្ត អនិច្ចាហើយកម្ម ច្រើនឆ្នាំចាំជួប បានមករួមរស់ រួមកាយរួមប្រាណ ប្រុសចិត្តសាវាសាមាន្យ គ្មានស្គាល់សុខសាន្ត បានតែទុក្ខា ប្ដីចិត្តកន្លង់ បោះបង់ក្ដីសប្បុរស ទុកស្រីឱ្យរស់រងគ្រោះ រុះរោយដូចផ្កា ទិញគេយកប្រាក់គាប់ចិន្តា ទាទិញស្នេហាគ្មានមេត្តា ឱ្យស្រីទុក្ខា ប្រាសចាកក្ដីរីករាយ ជាតិនេះមានកម្ម ប្រចាំជាប់ក្នុងចិន្ដា ជួបប្ដីឫស្យាសាវា លេងល្បែងស្រាស្រី ពេលណាដល់ផ្ទះ ធ្វើឫកហី ទោះយប់ ទោះថ្ងៃ ទោះសំដី មិនយល់ចិត្តស្រី ខ្វះក្ដីថ្នាក់ថ្នមស្នេហ៍ ពេលចង់រួមរស់រួមរឹត ទាំងចិត្តរុញច្រាន លុះដល់ពេលបានសុខសាន្ត បោះបង់មាសមេ ប្រណីច្រើនណាស់ មិនគិតគ្នេរ ដល់រូបស្រីដើរ ត្រូវភ្លើងស្នេហ៍ ដុតរោលគ្មានល្ហែ ងាករេឥតស្រាកស្រាន្ត អនិច្ចាហើយកម្ម ច្រើនឆ្នាំចាំជួប បានមករួមរស់ រួមកាយរួមប្រាណ ប្រុសចិត្តសាវាសាមាន្យ គ្មានស្គាល់សុខសាន្ត បានតែទុក្ខា ប្ដីចិត្តកន្លង់ បោះបង់ក្ដីសប្បុរស ទុកស្រីឱ្យរស់រងគ្រោះ រុះរោយដូចផ្កា ទិញគេយកប្រាក់គាប់ចិន្តា ទាទិញស្នេហាគ្មានមេត្តា ឱ្យស្រីទុក្ខា ប្រាសចាកក្ដីរីករាយ (អ្ហ៎ា!)
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out