Lyrics

កាលយើងនៅពីតូច សប្បាយអឺយ! សែនសប្បាយ យើងនាំគ្នាញ៉ាំបាយ ពីរកាយប្រឡែងប្រលោម រាល់ទិវារាត្រីបងនៅក្បែរអូន ហើយស្រីនៅក្បែរស្ងួនជានិច្ច អូននិងបងពីរប្រាណ សុខសាន្តរួមក្តីស្នេហា ពីក្មេងស្រឡាញ់គ្នា ដូចជាគូគាប់ស្នេហ៍ស្នង មានសាសងប្រឡែង សើចលេងត្រសង វាលាដែលកន្លងមិនត្រឡប់ ពេលផ្ការីកហើយរោយ ចេះតែផុតទៅ ស្នេហាយើងឥឡូវ ក៏នៅដូចគ្រាមុន យើងស្នេហា ស្នេហ៍ជួបពិត សែនសប្បាយ ទោះស្នេហ៍យើង កន្លងផុតទៅ រាប់រយឆ្នាំក្តី ក៏ស្នេហ៍បងនិងស្រី មិនបែរប្រែប្រួលទេថ្លៃ បងនៅតែក្បែរអូន រាល់យប់រាល់ថ្ងៃ អូននៅក្បែររូបថ្លៃជានិច្ច ពេលផ្ការីកហើយរោយ ចេះតែផុតទៅ ស្នេហាយើងឥឡូវ ក៏នៅដូចគ្រាមុន យើងស្នេហា ស្នេហ៍ជួបពិត សែនសប្បាយ ទោះស្នេហ៍យើង កន្លងផុតទៅ រាប់រយឆ្នាំក្តី ក៏ស្នេហ៍បងនិងស្រី មិនបែរប្រែប្រួលទេថ្លៃ បងនៅតែក្បែរអូន រាល់យប់រាល់ថ្ងៃ អូននៅក្បែររូបថ្លៃជានិច្ច ទោះស្នេហ៍យើង កន្លងផុតទៅ រាប់រយឆ្នាំក្តី ក៏ស្នេហ៍បងនិងស្រី មិនបែរប្រែប្រួលទេថ្លៃ យើងស្នេហា យើងស្មោះនិងគ្នា យើងស្នេហា យើងស្មោះនិងគ្នា យើងស្នេហា យើងស្មោះនិងគ្នា យើងស្នេហា យើងស្មោះនិងគ្នា
Writer(s): បរទេស ម៉ក់ ឈួន Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out